Search

User Menu

គ្រូបង្រៀន for Xavier Jesuit School

For : Cambodian Only
Categories : Educate/Train/Teaching
Schedule : Full time job
Sex : Male, Female
Language : Khmer, English
Location : Banteay Meanchey
Hiring : 1 Position
Closing Date : 30th April 2025
Salary :
Negotiable
Experience : Yes
Degree : Bachelor
Job Description

គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​ឯកជន​ សាលា​សន្ត​ សាវីយេ​ នៃ​អង្គការ​ជេស្វីត​សឺ​វី​ស កម្ពុជា​ ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ​ ដែល​កំពុង​បម្រើ​ការងារ​លើ​វិស័យ​អប់រំ​ ពី​ថ្នាក់​មត្តេយ្យសិក្សា​ ដល់​មធ្យមសិក្សា​ ត្រូវការ​ជ្រើសរើស​បេក្ខជន​ជាច្រើន​នាក់​ ដើម្បី​ចូល​សិក្សា​វគ្គ​បណ្តុះ​បណ្តាល​គ្រូបង្រៀន​កម្រិត​ឧត្តម​(បរិញ្ញាបត្រ​១) ឬ (បរិញ្ញាបត្រ​២) នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​រាជធានី​ ភ្នំពេញ​ និង​វិទ្យាស្ថាន​គរុកោសល្យ​បាត់​ដំបង​ ទៅលើ​មុខវិជ្ជា​ឯកទេស​ រួម​មាន​ ៖

ភូមិ​វិទ្យា​ គណិតវិទ្យា​សីលធម៌​ពលរដ្ឋ​ រូបវិទ្យា​

ក្រោយពី​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​គ្រូបង្រៀន​កម្រិត​ឧត្តម​ (បរិញ្ញាបត្រ​១) ឬ (បរិញ្ញាបត្រ​២) នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​រាជធានី​ ភ្នំពេញ​ និង​វិទ្យាស្ថាន​គរុកោសល្យ​បាត់​ដំបង​ បេក្ខជន​នឹង​ក្លាយទៅជា​គ្រូបង្រៀន​ពេញ​ពេល​(បុគ្គលិក​ពេញ​សិទ្ធិ​) របស់​សាលា​សន្ត​ សាវីយេ​ ដោយ​ទទួល​បាន​ប្រាក់បៀវត្សរ៍​សមរម្យ​ និង​អត្ថប្រយោជន៍​បន្ថែម​ជាច្រើន​ទៀត​។ ជា​បេក្ខជន​បញ្ជូន​ទៅ​បណ្តុះ​បណ្តាល​គរុកោសល្យ​ ដោយ​មិន​ទាមទារ​ក្របខណ្ឌ​ និង​ប្រាក់​ឧប​ត្តម្ភ ផ្សេង​ៗពីរ​ដ្ឋឡើយ​។

  • គ្រូបង្រៀន
Job Requirements
  • បេក្ខជនត្រូវមានបរិញ្ញាបត្រចេញពីសាកលវិទ្យាល័យទៅលើជំនាញដែលពាក់ព័ន្ធជាមួយមុខវិជ្ជាឯកទេសខាងលើ ឬ អាចមានសញ្ញាបត្រផ្សេងទៀតដែលបញ្ជាក់ពីការសិក្សាភ្ជាប់មកជាមួយ។
  • មានចំណេះដឹងទាក់ទងទៅនឹងអក្សរសាស្រ្តខ្មែរ សរសេរអក្សរខ្មែរបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ និង ចេះ ​​​ ភាសាអង់គ្លេសកាន់តែប្រសើរ។
  • បេក្ខជនត្រូវបានផ្តល់ឱកាសឱ្យទទួលបានការបណ្តុះបណ្តាលគរុកោសល្យទៅតាម ឯកទេសមុខវិជ្ជាដែលបានជ្រើសរើសរយៈពេល ១ ឆ្នាំ ឬ ២ ឆ្នាំ នៅវិទ្យាស្ថានជាតិអប់រំរាជធានី ភ្នំពេញ និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង ។ ​
  • ក្រោយបញ្ចប់ការសិក្សា រយៈពេល ១ ឆ្នាំ ឬ ២ ឆ្នាំ បេក្ខជនត្រូវវិលត្រឡប់មកបំពេញការងារឱ្យសាលាសន្ត សាវីយេ វិញក្នុងមុខងារជាគ្រូបង្រៀនពេញពេល យ៉ាងតិច ៥ ឆ្នាំឡើងទៅ ដោយទទួលបានប្រាក់បៀវត្សរ៍សមរម្យ និងអត្ថប្រយោជន៍បន្ថែមជាច្រើនទៀត។
  • បេក្ខជននឹងទទួលបានប្រាក់ឧបត្តម្ភចំនួន ១០០ ដុល្លាជារៀងរាល់ខែ រយៈពេល ១ ឆ្នាំ ឬ ២ ឆ្នាំ ក្នុងអំឡុងពេលសិក្សា រីឯអាហារហូបចុក និងកន្លែងស្នាក់នៅត្រូវបានរ៉ាប់រងទាំងស្រុងដោយសាលាសន្ត សាវីយេ។
How to Apply?

បេក្ខជន​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ ៖

  • រៀបចំ​ CV & Cover Letter (ជា​ភាសា​អង់គ្លេស​)
  • អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​សៀវភៅ​គ្រួសារ​
  • សញ្ញាបត្រ​ ឬបរិញ្ញាបត្រ​ជំនាញ​ឯកទេស​ ចេញពី​សាកលវិទ្យាល័យ​
  • វិញ្ញាបនបត្រ​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​
  • ព្រឹត្តិបត្រ​ពិន្ទុ​ក្នុង​ឆ្នាំចុងក្រោយ​ ចេញពី​សាកលវិទ្យាល័យ​
  • សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​
  • សញ្ញាបត្រ​ផ្សេងទៀត​ដែល​មានត​ម្លៃ​ស្មើ​ -ល- ។

សូម​បេក្ខជន​ធ្វើការ​ដាក់ពាក្យ​ តាមរយៈ​តេឡេក្រាម​ និង​អ៊ី​ម៉ែ​ល ឬ តេឡេក្រាម​ ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

ផុត​កំណត់​ទទួលពាក្យ​ ៖ ថ្ងៃពុធ​ ៤ កើត​ ខែ​ពិសាខ​ ឆ្នាំ​ម្សាញ់​ សប្ត​ស័ក​ ព.ស ២៥៦៨ត្រូវនឹង​ថ្ងៃ​ទី​៣០ ខែ​មេសា​ ឆ្នាំ​២០២៥


Help Khmer Online Jobs

When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Company Information (Opening jobs)
Company : Xavier Jesuit School
Contact Name : Mr. Duch Videth, HR officer
Email : xjs.cambodia.hrofficer@gmail.com
Address : Phnum Bak,, Tuek Thla Sangkat, Serei Saophoan Municipality, Banteay Meanchey Province, Cambodia
Website : http://www.jscambodia.org
Free Job Newsletter
Get hot jobs update directly in your inbox, join our newsletter subscription.
Similar jobs
Loading

Looking for Job in Cambodia

Full time jobs and part time jobs are added through www.khmeronlinejob.com daily.

You can search for jobs by fields (such as marketing, accounting, computer programming, computer design and many other fields) or by cities or provinces (such as Phnom Penh, Siem Reap, Sihanoukville, Battambang, and all other cities/provinces in Cambodia).

@Job seekers : Job opportunity comes and goes, if you don't want to slip it, stay tuned to get Job update

Loading