Search

User Menu

បុគ្គលិកត្រួតពិនិត្យ និងវាយតម្លៃ for Phnom Srey Organization for Development

(This job application was closed on 10th August 2024)
For : Cambodian Only
Categories : Community Development, Monitoring & Evaluation, Social Work
Schedule : Full time job
Sex : Male, Female
Language : Khmer
Location : Stung Treng
Hiring : 1 Position
Closing Date : 10th August 2024
Salary :
$400
Experience : Minimum 1 year
Degree : Bachelor
Job Description

អង្គការ​ភ្នំ​ស្រី​ដើម្បី​អភិវឌ្ឍន៍​ (PSOD) គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​ មិន​រក​ប្រាក់ចំណេញ​ដែល​បាន​បង្កើត​ឡើងក្នុ​ងឆ្នំា១៩៩៨ និង​បាន​ចុះឈ្មោះ​ផ្លូវការ​នៅ​ក្រសួងមហាផ្ទៃ​នាថ្ងៃទី​១២ ខែវិច្ឆិកា​ ឆ្នំា២០១០ ក្នុង​គោលបំណង​រួមចំណែក​ជាមួយ​រដ្ឋាភិបាល​លើការងា​ររអភិវឌ្ឍន៍​និង​លើក​កម្ពស់​សិទ្ធិមនុស្ស​ជាពិសេស​សិទ្ធិ​កុមារ​។ បច្ចុប្បន្ន​អង្គការ​ភ្នំ​ស្រី​ដើម្បី​អភិវឌ្ឍន៍​បាន​ទទួល​ថវិកា​ និង​បច្ចេកទេស​ពី​អង្គការ​ភ្លែ​នអន្តរជាតិ​កម្ពុជា​ សម្រាប់​អនុវត្ត​គម្រោង​យើង​ការពារ​កុមារ​ (We Protection Project) នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ និង​ខេត្ត​រតនគិរី​ រយៈពេល​៣៦ខែ​ (ពី​ថ្ងៃ​ទី​១ ខែក​ក្កដា​ ឆ្នាំ​២០២៤ ដល់​ ថ្ងៃ​ទី​ ៣០ ខែ​មិថុនា​ឆ្នាំ​២០២៧) ។អង្គការ​ភ្នំ​ស្រី​ដើម្បី​អភិវឌ្ឍន៍​ ត្រូវការ​ជ្រើសរើស​បុគ្គលិក​ដូច​ខាងក្រោម​៖

  • បុគ្គលិកត្រួតពិនិត្យ និងវាយតម្លៃ
Job Responsibilities & Duties

រៀបចំបង្កើតកម្រងសំនួរ និងឧបករណ៍បញ្ចូលទិន្ន័យ

  • ធ្វើការជាមួយបុគ្គលិក ប្រធានកម្មវិធី និងបុគ្គលិកផ្នែកបច្ចេកទេសរបស់ម្ចាស់ជំនួយបង្កើតឧបករណ៍តាមដាន និងត្រួតពិនិត្យគម្រោង។
  • ធ្វើការសម្របសម្រួលជាមួយបុគ្គលិកនិងប្រធានកម្មវិធីដោយមានការគាំទ្របច្ចេកទេសពីអ្នកជំនាញរបស់អង្គការភ្លែនអន្តរជាតិកម្ពុជាក្នុងការបង្កើតកម្រងសំណួរ។
  • ពិនិត្យ និងតាមដានទៅលើទិន្នន័យដែលក្រុមការងារបានធ្វើការបញ្ចូលជាប្រចាំខែ
  • បណ្តុះបណ្តាល និងសម្របសម្រួលការប្រមូល​និងបញ្ចូលទិន្ន័យ
  • បណ្ដុះបណ្ដាលដល់បុគ្គលិកនិងក្រុមកុមារនិងយុវជននៅតាមតំបន់គោលដៅស្ដីពីកម្រងសំណួរនិងការបញ្ចូលទិន្នន័យ
  • សម្របសម្រួល​ការប្រមូលទិន្នន័យដើមគ្រា ទិន្នន័យសម្រាប់វាយតម្លៃគម្រោងប្រចាំត្រីមាស ប្រចាំឆមាស​ ប្រចាំឆ្នាំ ពាក់កណ្តាលគម្រោង និងបិទបញ្ចប់គម្រោង​។
  • ធ្វើការជាមួយបុគ្គលិក​ក្រុមកុមារ និងយុវជនក្នុងការប្រមូលទិន្នន័យ បញ្ចូលទិន្នន័យ និងគ្រប់គ្រងទិន្ន័យរបស់គម្រោង​ដោយប្រឹក្សាយោបល់ជាមួយប្រធានគម្រោង និងការ​គាំទ្រ​បច្ចេកទេសពីអង្គការភ្លែនអន្តរជាតិកម្ពុជា​។​
  • រក្សាទុក និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធត្រួតពិនិត្យ​ផ្អែកតាមទម្រង់ដែលបានព្រមព្រៀងគ្នាជាមួយអង្គការភ្លែនអន្តរជាតិ កម្ពុជា​ដើម្បីឱ្យប្រកដថា ការអនុវត្តន៍សកម្មភាពគម្រោងត្រូវបានកត់ត្រា និងមានឯកសារជាភស្តុតាង និងអនុលោម តាមកិច្ចព្រមព្រៀងជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា​។
  • សម្របសម្រួល​ការប្រមូលទិន្នន័យគម្រោងប្រចាំត្រីមាស ប្រចាំឆមាស​ ប្រចាំឆ្នាំ ពាក់កណ្តាលគម្រោង និងបិទបញ្ចប់គម្រោង​។

រៀបចំរបាយការ​ណ៍​

  • កត់ត្រា និងរក្សានូវឯកសារស្តីពីលទ្ធផ​ល​ដែលមានផ្លាស់ប្តូរនៅក្នុងពេលផ្សេងគ្នាតាមរយៈគម្រោង។
  • រៀបចំរបាយការណ៍ត្រួតពិនិត្យតាមពេលវេលាដែល បានកំណត់ជាមួយភ្លែនអន្តរជាតិកម្ពុជា
  • ពិនិត្យនូវរបាយការណ៍ប្រចាំត្រីមាស​របាយការប្រចាំឆមាស និងរបាយការណ៍ប្រចាំឆ្នាំ និងជួយស្វែងរកឯកសារ​ផ្សេងៗដែល​ជាតម្រូវការចាំបាច់របស់គម្រោង។
  • ប្រមូល និងចងក្រងផ្សព្វផ្សាយនូវការអនុវត្តន៍ល្អៗពីគម្រោងរបស់អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ (PSOD)

រៀបចំផែនការ

  • ជួយប្រធានកម្មវិធីក្នុងការរៀបចំគម្រោងសំណើរថវិកាប្រសិនបើមានភាពចាំបាច់
  • ត្រូវប្រាកដថាសកម្មភាពគម្រោងទាំងអស់ដែលបានអនុវត្តត្រូវបានកត់ត្រានិងរាយការណ៍បានយ៉ាងត្រឹមត្រូវ​តាម​វិធី​​ដែលផ្តល់នូវការវាយតម្លៃ​​ផ្ទៃក្នុង និងខាងក្រៅអង្គភាព។
  • រៀបចំផែនការសម្រាប់ធ្វើការពិនិត្យ និងវាយតម្លៃគម្រោងប្រចាំត្រីមាស ប្រចាំឆមាស ប្រចាំឆ្នាំ ពាក់កណ្ដាលគម្រោង និងបិទបញ្ចប់គម្រោង។
  • រៀបចំផែនការប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ។

តួនាទីដែលមានទំនាកទំនងជាមួយថវិកា និងហិរញ្ញវត្ថុ៖

  • ធានាថាឱ្យបានថាការប្រើប្រាស់ថវិកាសម្រាប់ការអនុវត្តន៍សកម្មភាពគម្រោងរបស់បុគ្គលិកគម្រោងគឺប្រកបដោយប្រសិទ្ធភាព។
  • ធានាថាការអនុវត្តន៍សកម្មភាពគម្រោងទាំងអស់ត្រូវបានចំណាយផ្អែកលើថវិកាដែលបានព្រមព្រៀងពីម្ចាស់មូលនិធិ និងអនុវត្តតាមគោលនយោបាយរបស់PSOD។

ទំនាក់ទំនងជាមួយនឹង​បុគ្គលិក និងប្រធានកម្មវិធី៖

  • ចូលរួមក្នុងវគ្គបណ្តុះបណ្តាល កិច្ចប្រជុំ ឬសិក្ខាសាលារបស់អង្គការភ្លែនអន្តរជាតិកម្ពុជា
  • ចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំក្រុមការងារគម្រោង និងកិច្ចប្រជុំរៀបចំផែនការសកម្មភាពរបស់គម្រោង
  • ចូលរួមលើកកម្ពស់បរិយាកាសក្រុមការងារដោយការចូលរួមចែករំលែកនូវគំនិតផ្តួចផ្តើម
  • ទទួលយកកិច្ចការក្រៅការពិពណ៌នាការងារនេះដែលជាតម្រូវការរបស់ម្ចាស់មូលនិធិ និងអង្គការភ្នំស្រីដើម្បី​អភិវឌ្ឍន៍។
  • ផ្តល់ព័ត៌មាន និងសម្ភារៈដូចជា របាយការណ៍ការថតសំឡេង និងការថតសំឡេង។ល។ ដែលទាក់ទង​នឹង​គម្រោង​ក្នុងស្ថាប័នករណីមានតម្រូវការ និងតាមតម្រូវការ។
Job Requirements
  • មានបទពិសោធន៍យ៉ាងតិច ១-២ ឆ្នាំ ក្នុងការងារពិនិត្យ និងតាមដានការវាយតម្លៃគម្រោង
  • មានបទពិសោធន៍ក្នុងការបណ្តុះបណ្តាលស្តីពីM&E ការស្រាវជ្រាវ និងការវិភាគ
  • បទពិសោធន៍ជាមួយ​អង្គការក្រៅ​រដ្ឋាភិបាល។
  • ចេះភាសាអង់គ្លេស និងភាសាផ្សេងទៀតកាន់តែប្រសើរ
  • មានបទពិសោធន៍ក្នុងការសរសេររបាយការណ៍ប្រចាំត្រីមាស ប្រចាំឆមាស ប្រចាំឆ្នាំ ពាក់កណ្ដាលគម្រោង និង បិទបញ្ចប់គម្រោង។
  • ចេះប្រើប្រាស់ជំនាញកុំព្យូទ័រ​(​SPSS, Excel, World, Power Points….)
  • មានជំនាញទំនាក់ទំនង និងការសម្របសម្រួល
How to Apply?

ការធ្វើដំណើរ​បំពេញ​ការងារ​ក្នុង​ខេត្ត​គោលដៅ​៖

អង្គការ​ភ្នំ​ស្រី​ដើម្បី​អភិវឌ្ឍន៍​មាន​ម៉ូតូ​សម្រាប់​បុគ្គលិក​ខ្ចី​យកទៅ​ប្រើប្រាស់​បំពេញ​ការងារ​បម្រើ​ឱ្យ​គម្រោង​យើង​ការពារ​កុមារ​(We Protection Project)។ សម្រាប់​ប្រេងសាំង​ ប្រេងម៉ាស៊ីន​ និង​ថ្លៃ​ជួល​ជុល​ម៉ូតូ​ជា​ការទទួលខុសត្រូវ​របស់​អង្គការ​ភ្នំ​ស្រី​ដើម្បី​អភិវឌ្ឍន៍​ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ ចាត់ចែង​ និង​ធានា​នូវ​តម្លា​ភាព​របស់​ប្រធាន​កម្មវិធី​នៃ​គម្រោង​នេះ​ប្រចាំ​នៅ​ខេត្ត​ស្ទឹង​ត្រែង​។

ការ​ផ្តល់អទិភាពៈ

បេក្ខជន​ និង​បេ​ក្ខនារី​គ្រប់រូប​ ដោយ​គ្មាន​ការរើសអើង​លើ​ជន​ពិការ​ជនជាតិ​ដើម​ភាគតិច​ ស្រ្តី និង​អ្នក​ដែល​មាន​ទំនោរ​ភេទ​ ឬទំនោរ​យេ​នឌ័រដែ​លមានសមត្ថភាព​ និង​លទ្ធភាព​ក្នុង​ការ​បំពេញ​ការងារ​លើ​តំណែង​ដែល​អង្គការ​ភ្នំ​ស្រី​ដើម្បី​អភិវឌ្ឍន៍​កំពុងតែ​ប្រកាស​ជ្រើសរើស​នេះ​មានឱកាស​ស្មើគ្នា​ក្នុង​ការ​ដាក់ពាក្យ​ និង​ចូលរួម​ក្នុង​ដំណើរការ​។ ជន​ពិការ​ ជនជាតិ​ដើម​ភាគតិច​ ស្រ្តីនិង​អ្នក​ដែល​មាន​ទំនោរ​ភេទ​ ឬទំនោរ​យេ​នឌ័រមានអាទិភាព​ខ្ពស់​។បេក្ខជន​ បេ​ក្ខនារី​ ដែល​ចាប់អារម្មណ៍​និង​មាន​សមត្ថភាព​សូម​ផ្ញើ​រប្រវត្តិ​រូប​សង្ខេប​បញ្ជាក់​ច្បាស់​ពី​ចំណេះ​ដឹង​ ជំនាញ​និង​បទពិសោធន៍​ការងារ​មកកាន់​ការិយាល័យ​អង្គការ​ភ្នំ​ស្រី​ដើម្បី​អភិវឌ្ឍន៍​ ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​១២៦ ផ្លូវ​ព្រះ​មុនីវង្ស​ ភូមិ​ជ្រោយ​ថ្ម​ សង្កាត់​បឹង​កុក​ ក្រុង​កំពង់ចាម​ ខេត្ត​កំពង់ចាម​។

ទំនាក់ទំនង​តាម​រយ​៖ លេខ​ ទូរស័ព្ទ​ឬផ្ញើ​រតាមរ​យៈ​អ៊ី​ម៉ែ​ល និង​ផ្ញើ​រម​កកាន់ការិយាល័យ​កណ្តាល​អង្គការ​ភ្នំ​ស្រី​ដើម្បី​អភិវឌ្ឍន៍​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។


Help Khmer Online Jobs

When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Organization Information (Opening jobs)
Organization : Phnom Srey Organization for Development
Contact Name : អង្គការ​ភ្នំស្រី​ដើម្បី​អភិវឌ្ឍន៍
Email : thea_chenda@yahoo.com
FT@psodorganization.org
Tel : 088 6 709 919
011 353 789
092 788 819
Address : # 126, Preah Monivong Street, Chrouy Thma, Boeng Kok Sangkat, Kampong Cham Municipality, Kampong Cham Province, Cambodia
Free Job Newsletter
Get hot jobs update directly in your inbox, join our newsletter subscription.
Similar jobs
Loading

Looking for Job in Cambodia

Full time jobs and part time jobs are added through www.khmeronlinejob.com daily.

You can search for jobs by fields (such as marketing, accounting, computer programming, computer design and many other fields) or by cities or provinces (such as Phnom Penh, Siem Reap, Sihanoukville, Battambang, and all other cities/provinces in Cambodia).

@Job seekers : Job opportunity comes and goes, if you don't want to slip it, stay tuned to get Job update

Loading