បុគ្គលិកផ្នែកបច្ចេកទេសកសិកម្ម for Hy Pengrorth
Cambodian Only | |
Agriculture | |
Full time job | |
Male, Female | |
Khmer, English | |
Battambang, Prey Veng |
1 Position | |
31st January 2025 | |
Negotiable
|
|
Yes | |
Bachelor |
ក្រុមហ៊ុន ហ៊ី ប៉េងរ័ត្ន កសិកម្ម ជាក្រុមហ៊ុនផ្គត់ផ្គង់ជីកសិកម្មដែលបាននិងកំពុងដំណើការអាជីវកម្មលើទីផ្សារតាមបណ្តាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ២០១២។ក្រុមហ៊ុន ហ៊ី ប៉េងរ័ត្ន កសិកម្ម ត្រូវការជ្រើសរើសបេក្ខជននិងបេក្ខនារីជាច្រើនរូបសម្រាប់មុខតំណែងមួយចំនួនដូចខាងក្រោម៖
- បុគ្គលិកផ្នែកបច្ចេកទេសកសិកម្ម (3 Positions)
- រៀបចំ និងអនុវត្តផែនការសកម្មភាពការងារបច្ចេកទេសនិងផែនការប្រើប្រាស់ថវិកា ប្រចាំថ្ងៃប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ សម្រាប់ខេត្តគោលដៅចំនួន ០៣ រួមមាន ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រៃវែង។
- ចូលរួមចងក្រងឯកសារបច្ចេកទេស ស្តង់ដារ គោលការណ៍ និងឯកសារដែលពាក់ព័ន្ធ។
- សម្របសម្រួល និងអនុវត្តការងារនិងកម្មវិធីបណ្តុះបណ្តាល ការប្រជុំផ្សព្វផ្សាយបច្ចេកទេស និងការចែករំលែកបច្ចេកទេសកសិកម្មដល់ក្រុមការងារ និងអតិថិជន។
- គាំទ្រ និងដោះស្រាយបញ្ហាបច្ចេកទេសកសិកម្ម ដល់ស្រែ ឬចំការ ឬកសិដ្ឋានរបស់អតិថិជន ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមគោលការណ៍របស់ក្រុមហ៊ុន ។
- ប្រមូលព័ត៌មាន និងរៀបចំរបាយការណ៍សកម្មភាពការងារបច្ចេកទេសក្នុងខេត្តគោលដៅ ព្រមទាំងកំណត់តំបន់គោលដៅថ្មីដែលមានសក្តានុពលសម្រាប់ផ្សព្វផ្សាយបច្ចេកទេសបន្ថែម។
- បំពេញការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ក្រុមហ៊ុន។
- បរិញ្ញាបត្រផ្នែកក្សេត្រសាស្ត្រ សាកវប្បកម្ម កសិឧស្សាហកម្ម ឬមានជំនាញប្រហាក់ប្រហែល។
- ចំណេះដឹងបច្ចេកទេសអំពីការប្រើប្រាស់ជីលើដំណាំ ស្រូវ បន្លែ ឈើហូបផ្លែ និងដំណាំចំការ។
- ចំណេះដឹងអំពីសត្វល្អិត ជំងឺ ផ្សិតចង្រៃ បរិយាកាស ដែលបង្កឲ្យប៉ះពាល់ដល់ដំណាំកសិកម្ម។
- បទពិសោធន៍ធ្វើការជាមួយកសិករ ម្ចាស់ស្រែ ឬចំការ ឬម្ចាស់កសិដ្ឋាន យ៉ាងតិច 0១ ឆ្នាំ។
- ជំនាញទំនាក់ទំនង សម្របសម្រួល បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្ម។
- ចំណេះដឹងកុំព្យូទ័រ និងបណ្តាញទំនាក់ទំនងសង្គម (MS OFFICE អ៊ីនធើណេតអ៊ីម៉ែល)។
- ឆន្ទៈខ្ពស់ចំពោះការងារបច្ចេកទេសកសិកម្មក្នុងការធ្វើស្រែ ចំការ ព្រមទាំងសមត្ថភាពធ្វើការងារដោយឯករាជ្យ ឧស្សាហ៍ព្យាយាម ស្មោះត្រង់ គោរពពេលវេលា និងអត់ធ្មត់ខ្ពស់ក្នុងការងារ ។
សូមបេក្ខជននិងបេក្ខនារីផ្ញើ Cover Letter និងប្រវត្តិរូប (CV) មកកាន់ក្រុមហ៊ុន ហ៊ី ប៉េងរ័ត្ន កសិកម្ម តាមរយៈអ៊ីម៉ែល ឬតេលេក្រាមដ ដោយបញ្ជាក់ឱ្យបានច្បាស់នូវមុខតំណែង និងទីតាំងខេត្តគោលដៅដែលខ្លួនចាប់អារម្មណ៍ ឱ្យបានមុនថ្ងៃផុតកំណត់(ម៉ោង ៥:00 ល្ងាច)។
ក្រុមហ៊ុននឹងទាក់ទងបេក្ខជនដែលជាប់ Short-list មកសម្ភាសន៍តាមកាលបរិច្ឆេទកំណត់តាមក្រោយ។
Attachment
Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".Thanks, From Khmer Online Jobs Team
Hy Pengrorth | |
hr.hypengrorth@gmail.com | |
012 222 816 016 316 099 |
|
Head office - E1-E2 Ground Floor, Building C, Arakawa Housing, Sangkat Tuek Thla, Khan Sen Sok, Phnom Penh, Cambodia |