Search

User Menu

បុគ្គលិករដ្ឋបាលជាន់ខ្ពស់ for CAMMA Microfinance Limited

For : Cambodian Only
Categories : Banking / Finance, Business Administration
Schedule : Full time job
Sex : Male, Female
Language : Khmer, English
Location : Phnom Penh
Hiring : 1 Position
Closing Date : 31st January 2025
Salary :
Negotiable
Experience : Yes
Degree : Bachelor
Job Description

គ្រឹះស្ថាន​ ខេមា​ មីក្រូ​ហិរញ្ញវត្ថុ​ យើងខ្ញុំ​កំពុង​ស្វែងរក​បេក្ខជន​ដែល​មាន​សមត្ថភាព​ ដើម្បី​បំពេញ​មុខតំណែង​ដូច​ខាងក្រោម​៖

  • បុគ្គលិករដ្ឋបាលជាន់ខ្ពស់
Job Responsibilities & Duties
  • លទ្ធផលដែលរំពឹង
  • អាចគ្រប់គ្រងទ្រព្យសកម្ម និងសារពើភ័ណ្ឌទាំងអស់របស់គ្រឹះស្ថាន​ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីតឱ្យមានប្រសិទ្ធភាព។
  • ភារកិច្ច និងការទទួលខុសត្រូវ
  • យុទ្ធសាស្ត្រ / ផែនការ / គោលការណ៍ / ទស្សនវិស័យ / ការដឹកនាំ
  • រៀបចំ និងធ្វើបច្ចុប្បន្នភាពគោលការណ៍ និងនីតិវិធីក្នុងការគ្រប់គ្រងទ្រព្យសកម្ម និងសារពើភ័ណ្ឌរបស់គ្រឹះស្ថានប្រចាំឆ្នាំនីមួយៗ។
  • ចូលរួមក្នុងការក្នុងការធ្វើផែនការគ្រប់គ្រងទ្រព្យសកម្ម និងសារពើភ័ណ្ឌរបស់គ្រឹះស្ថានប្រចាំឆ្នាំនីមួយ
  • ចូលរួមសហការជាមួយផ្នែកពាក់ព័ន្ធទៅលើការគ្រប់គ្រងទ្រព្យសកម្ម និងសារពើភ័ណ្ឌ។
  • ទំនួលខុសត្រូវស្នូល (ការគ្រប់គ្រងការអនុវត្តការងារ)
  • ការគ្រប់គ្រងទ្រព្យសកម្ម និងសារពើភ័ណ្ឌ (Fixed and Inventory Management)
  • ត្រួតពិនិត្យលើទ្រព្យសកម្ម បរិវេណ និងសន្តិសុខរបស់គ្រឹះស្ថាន
  • រៀបចំតារាងទ្រព្យ និងបង្កើតឧបករណ៍ត្រួតពិនិត្យទ្រព្យសកម្ម
  • សហការជាមួយនឹងគណនេយ្យកររាល់ការធ្វើបច្ចុប្បន្នភាព និងចុះរាប់ទ្រព្យសកម្ម ២ដង ក្នុង​១ឆ្នាំ ដើម្បីធានារាល់ការបិទលេខកូដលើទ្រព្យសកម្មត្រឹមត្រូវ ធ្វើសំណើសុំរាល់ការបោះបង់ចោល/ជម្រះចោល ប្រសិនបើចាំបាច់ និងធ្វើបច្ចុប្បន្នភាពលើស្ថានភាពរបស់ទ្រព្យសកម្ម ផ្លាស់ប្តូអ្នកប្រើប្រាស់ និងផ្លាស់ប្តូរសាខា។ល។
  • ធានាថាប្រព័ន្ធគ្រប់គ្រងទ្រព្យសកម្ម សារពើភ័ណ្ឌ និងបរិក្ខារ​គឺត្រូវបានបង្កើតឡើងដោយការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់
  • សម្របសម្រួលដល់ដំណើរការលទ្ធកម្មដូចជាការបញ្ជាទិញនូវសម្ភារៈ បរិក្ខារ និងឧបករណ៍ សម្ភារៈផ្សព្វផ្សាយ/បរិក្ខារកុំព្យូទ័រ ការតុបតែងផ្សេងៗឱ្យអនុលោមតាមគោលការណ៍ និងនីតិវិធីស្តង់ដារប្រតិបតិ្តការ ឬការណែនាំ និងបទបញ្ជាផ្សេងៗ
  • បិទលេខកូដបញ្ជីសារពើភ័ណ្ឌលើទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន​​​​​ទាំងអស់ដែលបានទិញ
  • កត់ត្រារាល់សន្និធិទាំងក្នុងប្រព័ន្ធ ទ្រព្យបោះបង់ចោល និងធ្វើរបាយការណ៍ទៅប្រធានផ្ទាល់
  • ត្រួតពិនិត្យចំនួន រាល់ទំនិញ-បរិក្ខារដែលទទួលបានធានាថាគុណភាពល្អ តម្លៃសមរម្យ
  • ត្រួតពិនិត្យលើការស្នើសុំប្រើប្រាស់ទូរស័ព្ទដៃ ការបញ្ជាទិញទូរស័ព្ទ ការស្នើស៊ីមកាត និងធ្វើសំណើទៅកាន់ក្រុមហ៊ុនក្នុងការបើកស៊ីមកាតថ្មី និងបែងកាត់ចំណាយសម្រាប់សាខានីមួយៗ
  • ត្រួតពិនិត្យរាល់ការស្នើសុំសម្ភារៈប្រើប្រាស់ ដែលមិនសមហេតុផល
  • គ្រប់គ្រងបញ្ជីសារពើពន្ធ និងស្តុកចេញ-ចូលលើ​គ្រឿងបរិក្ខារ/ឧបករណ៍ការិយាល័យការស្នើសុំសន្និធិសម្រាប់ ប្រើប្រាស់ និងត្រួតពិនិត្យការប្រគល់សម្ភារៈត្រឡប់មកវិញរបស់បុគ្គលិកដែលត្រូវលាឈប់
  • រៀបចំទីតាំងស្តុកទុកសម្ភារៈឱ្យបានសមរម្យ និងសុវត្ថិភាព
  • ការគ្រប់គ្រងទោចក្រយានយន្ត និងរថយន្ត
  • ត្រួតពិនិត្យមើលយានយន្ត និងម៉ូតូរបស់គ្រឹះស្ថាន
  • គ្រប់គ្រង និងត្រួតពិនិត្យរាល់កំណត់ត្រាប្រើប្រាស់រថយន្តរបស់គ្រឹះស្ថាន
  • ធានាថា យានយន្ត និងម៉ូតូដំណើរការល្អ សុវត្ថិភាព និងស្អាតជានិច្ច
  • កិច្ចការផ្សេងៗ
  • ជួយពិនិត្យ និងចូលរួមធ្វើបច្ចុប្បន្នភាពលើគោលការណ៍ និងនីតិវិធីស្តង់ដារប្រតិបតិ្តការឱ្យទាន់ពេលវេលា នៅពេលមានការផ្តាស់ប្តូរណាមួយ
  • ធានាថាគ្រឹះស្ថានបច្ចុប្បន្ន មានគោលការណ៍ និងនីតិវិធីស្តង់ដារប្រតិបតិ្តការលើការគ្រប់គ្រងទ្រព្យសកម្ម និងសារពើភ័ណ្ឌត្រឹមត្រូវ ហើយត្រូវបានអនុវត្ត និងអនុលោមតាមច្បាប់ ។
  • រៀបចំបង្កើតនូវគោលការណ៍ផ្សេងៗដែលត្រូវតាមស្ថានភាពជាក់ស្តែង ដោយមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ
  • រៀបចំសេចក្តីជូនដំណឹងអំពីថ្ងៃឈប់សម្រាក ឱ្យបានយ៉ាងតិច ២ថ្ងៃមុន នៃថ្ងៃឈប់សម្រាក
  • បង្កើតវប្បធម៌នៃការរីកចម្រើន លទ្ធផលការងារល្អ និងទំនាក់ទំនងបុគ្គលិកប្រកបដោយវិជ្ជមាន
  • ទទួលខុសត្រូវលើប្រតិបតិ្តការ ចំណាយកាតទូរស័ព្ទបុគ្គលិកប្រចាំខែ និងបែងចែកកាត់ចំណាយទូរស័ព្ទ សម្រាប់សាខានីមួយៗ
  • រៀបចំ គ្រប់គ្រង និងធ្វើបច្ចុប្បន្នភាព បញ្ជីលេខទូរស័ព្ទបុគ្គលិកតាមនាយកដ្ឋាន ការិយាល័យ-សាខា ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព
  • ត្រូវបង្កើត និងថែរក្សាទំនាក់ទំនងល្អជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ ឬ អាជ្ញាធរដែនដីមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ និងអង្គការម្ចាស់ជំនួយផ្សេងៗ
  • រៀបចំ និងសម្របសម្រួលក្នុងការបោះពុម្ភ និងខិតប័ណ្ណផ្សព្វផ្សាយផ្សេងៗឲ្យទាន់ពេលវេលា និងត្រឹមត្រូវ
  • រៀបចំរបាយការណ៍ប្រចាំសប្តាហ៍ និងប្រចាំខែ ជូនទៅប្រធានផ្នែក ឬនាយក នាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស (ទ្រព្យសកម្ម និងសម្ភារដែលមាន និងសម្ភារដែលខូចខាត/បោះបង់ចោល)។
  • ធ្វើរបាយការណ៍ទ្រព្យសកម្ម និងសន្និធិប្រចាំខែឱ្យបានត្រឹមត្រូវ
  • ចូលរួមការប្រជុំ និងវគ្គបណ្តុះបណ្តាលផ្សេងៗ តាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រង
  • បំពេញការងារផ្សេងទៀតដែលចាត់តាំងរបស់ថ្នាក់ដឹកនាំ។
  • ការអភិវឌ្ឍន៍​ក្រុមការងារ
  • ចូលរួមក្នុងវគ្គបណ្តុះបណ្តាល ឬសិក្ខាសាលាផ្សេងៗ ដើម្បីបង្កើនចំណេះដឹងបន្ថែម និងពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យវិវឌ្ឍន៍ទាន់និន្នាការសង្គមជានិច្ច
  • ចូលរួមយ៉ាងសកម្មក្នុងការធ្វើឱ្យប្រសើរឡើងថែមទៀតនូវសមត្ថភាព (ចំណេះដឹង ជំនាញ និងអាកប្បកិរិយា) សមស្របតាមការវិវឌ្ឍន៍ថ្មីៗរបស់ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ។
Job Requirements
  • ជំនាញ/គុណវុឌ្ឍិ
  • កម្រិតវប្បធម៌ / បទពិសោធន៍
  • មានបរិញ្ញាបត្រផែ្នករដ្ឋបាល​ឬផែ្នកគ្រប់គ្រង និងសញ្ញាបត្រដែលមានតម្លៃស្មើ
  • មានបទពិសោធន៍ការងារកិច្ចការរដ្ឋបាលយ៉ាងហោចណាស់ ១ឆ្នាំ។
  • ជំនាញរឹង
  • ចេះនិយាយ និងសរសេរទាំងភាសាខ្មែរ និងអង់គ្លេសបានយ៉ាងល្អ
  • យល់ដឹងច្បាស់លាស់អំពីច្បាប់ការងារ និងគោលការណ៍នីតិវិធីវិន័យនៃព្រះរាជាណាចក្រកម្ពុជា
  • ជំនាញផ្នែកកុំព្យូទ័រ (Microsoft Office) Internet, Email និងSocial Media
  • មានចំណេះដឹងខ្ពស់ទាក់ទងនឹងការរៀបចំឯកសារ និងការគ្រប់គ្រងទ្រព្យសកម្ម និងសារពើភ័ណ្ឌ
  • សមត្ថភាពប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យទ្រព្យសកម្ម និងសារពើភ័ណ្ឌ។
  • ជំនាញទន់ (ជំនាញអាចផ្ទេរបាន)
  • មានការជំរុញលើកទឹកចិត្តក្នុងការបំពេញការងារ​ដើម្បីទទួលបានលទ្ធផលល្អ
  • សមត្ថភាពក្នុងការរៀបចំ គ្រប់គ្រងពេលវេលាបានយ៉ាងមានប្រសិទ្ធភាព
  • មានជំនាញក្នុងការទំនាក់ទំនងល្អជាមួយថ្នាក់គ្រប់គ្រង បុគ្គលិកគ្រប់ជាន់ថ្នាក់ និងអ្នកពាក់ព័ន្ធផ្សេងៗ
  • សមត្ថភាពក្នុងការរៀបចំ គ្រប់គ្រងពេលវេលា និងអាចធ្វើការជាក្រុមបានល្អ។
  • ការប្តេជ្ញាចិត្ត
  • ចេះបត់បែន ប្រកួតប្រជែងការងារ ស្មោះត្រង់​ យកចិត្តទុកដាក់ ប្រឹងប្រែង និងចេះទទួលខុសត្រូវខ្ពស់​
  • ការប្តេជ្ញាចិត្តចំពោះចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃស្នូលរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ
  • តស៊ូ អំណត់ អត់ធ្មត់ និងការងារ អាចធ្វើការងារបានទោះបីស្ថិតនៅក្រោមសម្ពាធការងារផ្សេងៗ
  • គោរពតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ របស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ជានិច្ច
  • មានឆន្ទះក្នុងការធ្វើដំណើរក្នុងក្រុង និងបណ្តាខេត្ត។
  • ក្រមសីលធម៌វិជ្ជាជីវៈការងារ
  • អ្នកកាន់តំណែងត្រូវតែអនុវត្តន៍ឲ្យខ្ជាប់ខ្ជួន តាមគោលការណ៍និងនីតិវិធីគ្រប់គ្រងធនធានមនុស្ស ដើម្បីឲ្យស្របទៅនឹងវិជ្ជាជីវៈដែលបានកំណត់ដោយក្រុមហ៊ុន។​ត្រូវចាត់វិធានការដើម្បីបញ្ឈប់ និងរាយការណ៍ជាបន្ទាន់ទៅប្រធានផ្នែកផ្ទាល់,​អ្នកគ្រប់គ្រងជាន់ខ្ពស់ និងផ្នែកត្រួតពិនិត្យផ្ទៃក្នុង ក្នុងករណីមានការរំលោភបំពានណាមួយ ឬកំហុសវិជ្ជាជីវៈផ្សេងទៀតដែលបម្រុង ឬកើតមានឡើង។
How to Apply?

ដាក់បញ្ចូល​ប្រវត្តិរូប​សង្ខេប​ និង​លិខិត​អមតាមរ​យៈ​តំណ​ភ្ជាប់​នេះ​ ឬផ្ញើ​ប្រវត្តិរូប​សង្ខេប​ និង​លិខិត​អម​ទៅកាន់​អ៊ី​ម៉េលដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​ ឬតេលេក្រាម​ ឬដាក់​ប្រវត្តិរូប​សង្ខេប​ និង​លិខិត​អម​នៅ​ ការិយាល័យ​-សាខា​គ្រឹះស្ថាន​ ខេមា​ ដែល​នៅ​ជិត​លោកអ្នក​។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​លេខទូរស័ព្ទ​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

 


Help Khmer Online Jobs

When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Company Information (Opening jobs)
Company : CAMMA Microfinance Limited
Email : recruitment@camma.com.kh
Tel : 089 999 153
016 222 053
Address : CAMMA Microfinance Limited
Website : http://www.camma.com.kh

Other Opening Jobs from CAMMA Microfinance Limited

1 position
Negotiable
31st January 2025
Phnom Penh
Free Job Newsletter
Get hot jobs update directly in your inbox, join our newsletter subscription.
Similar jobs
Loading

Looking for Job in Cambodia

Full time jobs and part time jobs are added through www.khmeronlinejob.com daily.

You can search for jobs by fields (such as marketing, accounting, computer programming, computer design and many other fields) or by cities or provinces (such as Phnom Penh, Siem Reap, Sihanoukville, Battambang, and all other cities/provinces in Cambodia).

@Job seekers : Job opportunity comes and goes, if you don't want to slip it, stay tuned to get Job update

Loading