ប្រធានក្រុមបច្ចេកទេសភាសាខ្មែរ for Cambodian Children's Fund
Cambodian Only | |
Other | |
Full time job | |
Male, Female | |
Khmer, English | |
Phnom Penh |
1 Position | |
14th February 2025 | |
Negotiable
|
|
Yes | |
Bachelor |
អង្គការមូលនិធិកុមារកម្ពុជា ត្រូវបានបង្កើតឡើងដោយលោក ស្កុត នីសិន (Scott Neeson) ក្នុងឆ្នាំ ២០០៤ ដើម្បី ផ្តល់នូវការអប់រំដល់កុមារទីទ័លក្រ និងសហគមន៍ក្រីក្រនៅតំបន់ស្ទឹងមានជ័យ។ អង្គការមូលនិធិកុមារកម្ពុជា ជាអង្គការអន្តរជាតិ មួយឈានមុខគេក្នុងការចូលរួមអភិវឌ្ឍសង្គមតាមរយៈការផ្តល់នូវ ការអប់រំ សេវាសុខភាព ការថែទាំ កិច្ចការពារកុមារ និង ទំនាក់ទំនងសហគមន៍ ដែលមានចក្ខុវិស័យក្នុងការបំលាស់ប្រែកុមារដែលងាយរងគ្រោះ ឲ្យក្លាយទៅជាអ្នកដឹកនាំនាពេល អនាគត។ បច្ចុប្បន្ននេះ អង្គការមូលនិធិកុមារកម្ពុជា កំពុងផ្តល់សេវា និងយកចិត្តទុកដាក់ដល់សិស្សចំនួនជាង ១៨០០នាក់និងប្រជាសហគមន៍ជាង១៤០០០គ្រួសារ។ដើម្បីគាំទ្រដល់ការរីកចម្រើននេះ អង្គការមូលនិធិកុមារកម្ពុជា ត្រូវការជ្រើសរើស បុគ្គលិក ប្រធានក្រុមបច្ចេកទេសភាសាខ្មែរ ដើម្បីបំពេញការងារ ដូចខាងក្រោម៖
- ប្រធានក្រុមបច្ចេកទេសភាសាខ្មែរ
- ណែនាំអំពីកម្មវិធីសិក្សាភាសាខ្មែរដល់ក្រុមគ្រូបង្រៀនភាសាខ្មែរ ដើម្បីឱ្យពួកគេអាចរៀបចំផែនការបង្រៀនរយៈពេលវែង និងមធ្យម(LTP/MTP) និងអាចអនុវត្តការបង្រៀនប្រកបដោយប្រសិទ្ធភាព។
- ចូលរួមជាសមាជិកនៃក្រុមអ្នកដឹកនាំកម្មវិធីសិក្សាដើម្បីកំណត់ និងធានាថាមុខវិជ្ជាភាសាខ្មែរស្របតាមកម្មវិធីសិក្សារបស់ ក្រសួង អប់រំ យុវជន និងកីឡាដើម្បីលើកកម្ពស់គុណភាពទៅតាមមុខវិជ្ជានីមួយៗ។
- .រៀបចំវគ្គបណ្តុះបណ្តាល និងតម្រង់ទិសធ្វើយ៉ាងណាឱ្យក្រុមគ្រូបង្រៀនភាសាខ្មែរមានភាពរីកចម្រើនផ្នែក មុខវិជ្ជាឯកទេស វិធីសាស្ត្របង្រៀននិងរង្វាយតម្លៃលទ្ធផលសិក្សាសិស្ស។
- កំណត់វត្ថុបំណងរបស់មេរៀន និងការអភិវឌ្ឍនូវវិធីសាស្រ្តបង្រៀនផ្សេងៗដោយមានការសហការ និងចូលរួមជាមួយក្រុមបង្រៀន មុខវិជ្ជាផ្សេងទៀតដើម្បីជួយជំរុញ និងគាំទ្រការបង្រៀនឲ្យប្រកបដោយប្រសិទ្ធភាពខ្ពស់។
- រាយការណ៍ទៅអ្នកសម្របសម្រួលកម្មវិធីសិក្សា និងអ្នកប្រតិបត្តិការសាលាដើម្បីកំណត់បញ្ហាប្រឈម និងឱកាសផ្សេងៗក្នុងការ បង្រៀន និងការបង្កើនចំណេះដឹងដល់ក្រុមគ្រូបង្រៀន។
- ដឹកនាំក្រុមគ្រូបង្រៀន ក្នុងការលើកកម្ពស់នូវមតិយោបល់ផ្សេងៗ ជុំវិញចំណុចខ្វះខាតលើការអនុវត្តន៍ជាក់ស្តែងក្នុងការបង្រៀន ក៏ដូច ជាវិធីសាស្រ្តផ្សេងៗដើម្បីស្ថាបនារួមគ្នាឲ្យបានកាន់តែប្រសើរឡើង។
- ដឹកនាំការធ្វើការរួមគ្នា ដើម្បីធានាបាននូវការអនុវត្តយ៉ាងម៉ត់ចត់នូវកម្មវិធីសិក្សាភាសាខ្មែរ និងការវាយតម្លៃទៅតាម គោលការណ៍ គរុកោសល្យ។
- លើកទឹកចិត្ត ជំរុញ និងជួយសម្របសម្រួលឲ្យមានការបញ្ចូល និងប្រើប្រាស់កម្មវិធីទំនាក់ទំនងព័ត៌មានបច្ចេកវិទ្យា(ICT) ទៅក្នុងការបង្រៀនឲ្យបានជាក់លាក់ទៅតាមមុខវិជ្ជាភាសាខ្មែរ។
- ពិនិត្យទៅលើគុណភាពនៃការសិក្សារបស់សិស្ស និងធ្វើការវាយតម្លៃលើគុណភាពនៃការបង្រៀនរបស់គ្រូភាសាខ្មែរដើម្បីបង្កើនលទ្ធផលសិក្សារបស់សិស្ស។
- ទទួលខុសត្រូវលើលទ្ធផលសិក្សាសិស្ស (បុរេតេស្ត ប្រចាំខែ ឆមាស និង លទ្ធផលផ្សេងៗទៀត) និងបញ្ចូលក្នុងប្រព័ន្ធគ្រប់គ្រង ទាន់ពេល។
- បង្រៀនភាសាខ្មែរដល់សិស្សានុសិស្ស ដែលបានរៀបចំឡើងដោយអ្នកសម្របសម្រួលកម្មវិធីសិក្សាចំណេះទូទៅខ្មែរ។
- វិភាគលទ្ធផលសិក្សាសិស្ស និងធ្វើរបាយការណ៍អំពីលទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយ ជាប្រចាំ ដើម្បីកែលម្អការរៀននិងបង្រៀនឱ្យប្រសើរឡើង។
- អនុវត្តការងារផ្សេងៗទៀត ដែលផ្តល់ដោយគណៈគ្រប់គ្រងអប់រំ។
- មានគំនិតឆ្នៃប្រឌិត និង វិជ្ជាជីវៈ ដែលបង្ហាញពីគុណតំលៃរបស់អង្គការមូលនិធិកុមារកម្ពុជា នៅក្នុងការងារមួយថ្ងៃ ទៅមួយថ្ងៃ។
- មានបទពិសោធន៍២ឆ្នាំ ជាប្រធានក្រុមបច្ចេកទេសភាសាខ្មែរ សម្រាប់គ្រូបង្រៀនកម្រិតវិទ្យាល័យនិង កម្រិតអនុវិទ្យាល័យរបស់ ក្រសួងអប់រំ យុវជន និងកីឡា។
- បញ្ចប់ថ្នាក់បរិញ្ញាបត្រឡើងទៅ លើមុខជំនាញឯកទេសភាសាខ្មែរ។
- មានសញ្ញាបត្រគរុកោសល្យលើមុខជំនាញឯកទេសភាសាខ្មែរ។
- មានជំនាញគ្រប់គ្រងខាងផ្នែកអប់រំ ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងធនធានមនុស្ស។
- .មានចំណេះដឹងលើភាសាអង់គ្លេសកាន់តែប្រសើរ។
- មានជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័របាន(កម្មវិធីប្រើប្រាស់ក្នុងការិយាល័យ និងកម្មវិធីផ្សេងៗទៀត)។
- មានឆន្ទៈក្នុងការជួយសិស្សដែលមានជីវភាពក្រីក្រ។
- មានឆន្ទៈក្នុងការរៀនសូត្រចំណេះដឹងថ្មីៗបន្ថែម ជាពិសេសចូលរួមក្នុងការអនុវត្តន៍ជាក់ស្តែងក្នុងគម្រោងSTEAM។
- .មានឆន្ទៈទទួលយកមតិស្ថាបនា និងបង្កើតទំនាក់ទំនងល្អជាមួយបុគ្គលិកទាំងឡាយក្នុងស្ថាប័ន។
- .មានភាពវាងវៃ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ។
- មានភាពស្មោះត្រង់ និងអាចផ្តល់សេចក្តីទុកចិត្តបាន។
បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមបំពេញពាក្យស្នើសុំ និងភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប និងឯកសារ ពាក់ព័ន្ធមកការិយាល័យអង្គការមូលនិធិកុមារកម្ពុជា ដែលមានអាសយដ្ឋាន រៀងរាល់ម៉ោងធ្វើការ ឬ តាមរយៈអ៊ីម៉ែលដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។ សម្រាប់ព័តមាន លំអិតសូមធ្វើការទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ ឬចូលមើល តាមរយះគេហទំព័រ ។
Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".Thanks, From Khmer Online Jobs Team
Cambodian Children's Fund | |
Cambodian Children Fund (HR Department) | |
jobs@cambodianchildrensfund.org | |
023 990 994 | |
# 222, St. 6BT, Sangkat Boeng Tumpun, Khan Mean Chey, Phnom Penh, Cambodia | |
https://www.cambodianchildrensfund.org/jobs-at-ccf/ |