គ្រូបង្រៀន for Bluebird International Education Co., Ltd.
Cambodian Only | |
Other | |
Full time job | |
Male, Female | |
Khmer, English | |
Phnom Penh |
1 Position | |
19th February 2025 | |
Negotiable
|
|
Yes | |
Bachelor |
Join Bluebird British International School’s vibrant and supportive learning community, where a passion for education will inspire the next generation of global citizens. Bluebird is seeking dynamic, dedicated educators who are committed to fostering a love for learning and holistic development in young learners.
- គ្រូបង្រៀន
- រៀបចំ និងបង្រៀនមេរៀនប្រកបដោយគុណភាពខ្ពស់ទាក់ទងនឹងចំណុចទាំង៧នៃការសិក្សា និងការអភិវឌ្ឍន៍របស់សិស្ស
- ផ្តល់ការយកចិត្តទុកដាក់ថែទាំកុមារ និងការបង្រៀនដែលជួយឱ្យកុមាររីកចម្រើននិងត្រៀមខ្លួនសម្រាប់ចូលរៀន
- រៀបចំរបាយការណ៍ និងការវាយតម្លៃការសិក្សា ស្នាដៃសិស្ស ដែលមានលក្ខណៈសមស្របតាមគោលនយោបាយកម្មវិធីសិក្សា និងលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃ
- ធ្វើការសាកល្បងសម្ថភាពសិស្សមុនពេលចូលរៀន និងសម្ភាសន៍ជាមួយអាណាព្យាបាលសិស្ស
- រៀបចំកិច្ចតែងការបង្រៀន និងរាយការណ៍ជូននាយិការងទទួលបន្ទុកកម្មវិធីសិក្សាខ្មែរ
- រៀបចំបង្កើតឯកសារបង្រៀនសំខាន់ៗ និងកំណែរទៅលើ សន្លឹកកិច្ចការ កិច្ចការផ្ទះ និងវិញ្ញាសារប្រលងជាដើម
- ផ្តល់នូវសកម្មភាពអប់រំបែបសកម្មដល់សិស្សនៅក្នុងថ្នាក់ ការធ្វើកិច្ចការផ្ទះ ត្រួតពិនិត្យកិច្ចការរបស់សិស្សនីមួយៗ និងផ្តល់ការវាយតម្លៃសមស្រប ដើម្បីជំរុញដល់ការអភិវឌ្ឍន៍ និងការរីកចំរើនរបស់សិស្សបន្តទៀត
- ត្រួតពិនិត្យ សម្របសម្រួល និងណែនាំកិច្ចការដល់ជំនួយការបង្រៀន ឬបុគ្គលដែលបានចាត់តាំងអោយ
- ចូលរួមកម្មវិធីដែលសាលាបានរៀបចំដូចជា ជំនួបរវាងគ្រូនិងអាណាព្យាបាលសិស្ស, ការប្រជុំ ឬប្រឹក្សាយោបល់ដែលស្នើសុំដោយអាណាព្យាបាលសិស្សជាដើម
- ត្រូវផ្តល់និងលើកកម្ពស់ការថែទាំ សុវត្ថិភាព និងសុខុមាលភាពរបស់សិស្ស ដោយយកចិត្តទុកដាក់ខ្ពស់ចំពោះវិន័យ សុខភាព និងសុវត្ថិភាព
- ត្រូវមានឥរិយាបថល្អ និងសីលធម៌ល្អដែលជាគំរូដល់សិស្សនិងលើកទឹកចិត្តសិស្សអោយចូលរួមសហការអនុវត្ត។ ត្រូវដោះស្រាយបញ្ហាវិន័យដែលកើតមានឡើង រាយការណ៍ និងស្នើសុំការសហការពីថ្នាក់ដឹកនាំក្នុងករណីសមស្រប ឬចាំបាច់ណាមួយ។
- តាមដាន វាយតម្លៃ និងពិនិត្យឡើវិញរាល់កម្មភាពក្នុងថ្នាក់ និងរៀបចំយុទ្ធសាស្ត្រកែលម្អរបន្ត
- ធ្វើការសហការល្អជាមួយក្រុមការងារដើម្បីរក្សាបាននូវមជ្ឍដ្ឋានសិក្សាមួយប្រកបដោយការលើកទឹកចិត្ត និងសុវត្ថិភាព។
- ត្រូវចូលរួមក្នុងសកម្មភាពរបស់សាលារៀនដូចជា ការបណ្តុះបណ្តាលអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ ការគ្រប់គ្រងទៅលើការអនុវត្តការងារ កម្មវិធី ឬសកម្មភាពផ្សេងៗដែលបានរៀបចំឡើងដោយសាលា។
- រៀបចំរបាយការណ៍អំពីការអនុវត្តការងារដែលតម្រូវដោយនាយិការងទទួលបន្ទុកកម្មវិធីសិក្សាខ្មែរ
- ដោះស្រាយ និងរាយការយណ៍អំពីសំណូមពរ ឬបញ្ហារបស់អាណាព្យាបាលសិស្ស (ឧទាហរណ៍៖ ការសុំច្បាប់សំរាក, ការប្រើប្រាស់ថ្នាំពេទ្យ, ការមកដល់សាលាយឺត, ការបំរើសេវាកម្មរបស់សាលារៀន, ការរីកចំរើនរបស់សិស្សមានភាពយឺតយ៉ាវ ឬការបារម្ភពីសុវត្ថិភាពជាដើម)
- យកចិត្តទុកដាក់លើកត្តាដែលអាចបង្ករជាហានិភ័យផ្សេងៗ និងរាយការណ៍ជាបន្ទាន់ដល់ប្រធានផ្នែកគ្រូ ដោយអាចចូលរួមជាមតិយោបល់សមស្របក្នុងការដោះស្រាយ
- រៀបចំ និងសម្របសម្រួលលើសកម្មភាពសិស្ស ពេលមានកម្មវិធីទស្សនៈកិច្ចសិស្ស ឬសកម្មភាពក្រៅសាលាផ្សេងៗ
- ផ្តល់នូវសកម្មភាពសង្គ្រោះបឋមដែលសមរម្យក្នុងករណីចាំបាច់
- ចូលរួមចំណែកសម្របសម្រួលក្នុងករណីមានការធ្វើទស្សនៈកិច្ចមកកាន់សាលារៀនពីសំណាក់អាណាព្យាបាលសិស្ស ឬភ្ញៀវ។
- សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ គរុកុសល ឬសញ្ញាប័ត្រពាក់ព័ន្ធ
- មានបទពិសោធន៍បង្រៀនចាប់ពី ២ឆ្នាំឡើងទៅ
- មានភាពស្មោះត្រង់ ទំនួលខុសត្រូវខ្ពស់
- ចេះប្រើកុំព្យូទ័រ
- សមត្ថភាពក្នុងការបំពេញការងារច្រើនមុខក្នុងពេលតែមួយ
- មានជំនាញទំនាក់ទំនងល្អ និងសហការក្រុម
- មានសុចរឹតភាព មានអាកប្បកិរិយាល្អ មានការតាំងចិត្តខ្ពស់
Interested qualified candidates are invited to send your CV, and Cover letter to email address provided in the contact details.
Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".Thanks, From Khmer Online Jobs Team
Bluebird International Education Co., Ltd. | |
Bluebird British International School | |
Jobs@bluelineinternational.edu.kh | |
078 585 887 | |
https://bluelineinternational.edu.kh/ |