បុគ្គលិកសង្គមកិច្ច for Agape International Missions (AIM)
Cambodian Only | |
Social Work | |
Full time job | |
Male, Female | |
Khmer, English | |
Phnom Penh |
1 Position | |
03rd January 2025 | |
Negotiable
|
|
Minimum 2 years | |
Bachelor |
អង្គការមេត្រីអន្តរជាតិ (AIM) ត្រូវបានបង្កើតឡើងនៅលើទឹកដីប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៨៨ ជាអង្គការជំនួយមនុស្សធម៌ និង ដាំក្រុមជំនុំ។ ចាប់តាំងពីឆ្នាំ ២០០៥មក គ្រប់ព័ន្ធកិច្ចរបស់យើងបានផ្តោតលើការបញ្ចប់អំពើអាក្រក់នៃទាសភាពផ្លូវភេទកុមារ។ AIM ប្រើប្រាស់យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ការស្ដារជនរងគ្រោះ និងការបំផ្លាស់បំប្រែសហគមន៍ដើម្បីកម្ចាត់ការជួញដូរមនុស្ស។ AIM ត្រូវបានដឹកនាំដោយមានទស្សនៈច្បាស់លាស់ថា ព្រះបានចាក់ប្រេងតាំងពួកជំនុំតាមរយៈអំណាចនៃព្រះយេស៊ូវគ្រីស្ទឲ្យយកឈ្នះលើអំពើអាក្រក់។
យើងខ្ញុំកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងដូចខាងក្រោម៖
- បុគ្គលិកសង្គមកិច្ច (1 Position)
- កាតព្វកិច្ច និងទំនួលខុសត្រូវចម្បង៖
- ដឹង និងយល់អំពីគោលការណ៍ការងារសង្គមកិច្ចរបស់ផ្ទះស្នាក់នៅរ៉ាហាប់ភ្នំពេញ និងគោលការណ៍ណែនាំនៃការធ្វើសមាហរណកម្ម ។
- ដឹង និងយល់អំពីដំណើរការនៃការគ្រប់គ្រងករណី។
- សម្រាប់អ្នកស្នាក់នៅថ្មី បុគ្គលិកសង្គមកិច្ចនឹងរៀបចំការសង្ខេបករណី កំណត់ពេលទៅជួប ការប្រជុំ និងការវាយតម្លៃដោយយោងតាមគោលការណ៍របស់ ផ្ទះស្នាក់នៅរ៉ាហាប់ភ្នំពេញ។
- រៀបចំកាលវិភាគពិនិត្យសុខភាព ការវាយតម្លៃគ្រួសារ និងការទៅសួរសុខទុក្ខផ្សេងៗទៀត តាមតម្រូវការសម្រាប់អ្នកស្នាក់នៅ។
- ថែររក្សាសំណុំឯកសាររបស់ករណីទាំងអស់
- ធ្វើបច្ចុប្បន្នភាពជូនដល់អ្នកដឹកនាំពីការវិវឌ្ឍននានារបស់អ្នកស្នាក់នៅជាទៀងទាត់។
- បុគ្គលិកសង្គមនឹងទំនាក់ទំនងទៀងទាត់ជាមួយក្រុមការងារ SWAT សម្រាប់ការស្កេនឆ្អឹង ករណីតុលាការ និងប្រវត្តិអ្នកស្នាក់នៅ។
- ជួបជាទៀងទាត់ជាមួយអ្នកដឹកនាំ ដើម្បីធានាថាអ្នកយល់អំពីតួនាទី និងកំពុងអនុវត្តទំនួលខុសត្រូវទាំងអស់ស្របតាមកិច្ចព្រមព្រៀងការងារ។
- ជួបជាមួយអ្នកដឹកនាំប្រចាំសប្តាហ៍ ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមដែលអាចកើតមាន និងស្វែងរកដំណោះស្រាយសម្រាប់អ្នកស្នាក់នៅ និងក្រុមគ្រួសាររបស់ពួកគេ។
- រៀបចំរបាយការណ៍ប្រចាំខែសម្រាប់អ្នកស្នាក់នៅ ហើយផ្ញើជូនទៅអ្នកដឹកនាំ។
- ចូលរួមជាមួយក្រុមការងារសង្គមកិច្ច និងរៀបចំផែនការសកម្មភាពប្រចាំខែ ដើម្បីផ្ញើជូនថ្នាក់ដឹកនាំដើម្បីអនុម័ត។
- រៀបចំរបាយការណ៍ខ្លីប្រចាំខែសម្រាប់អ្នកស្នាក់នៅម្នាក់ៗ ដើម្បីធានាថារបាយការណ៍ទាំងនោះស៊ីគ្នានឹងផែនការសកម្មភាព ហើយផ្ញើជូនទៅអ្នកដឹកនាំសម្រាប់ការអនុម័ត។
- បំពេញរបាយការណ៍ចំណាយជាមួយនឹងបង្កាន់ដៃដែលបានរក្សាទុកប្រចាំសប្តាហ៍ ហើយប្រគល់ទៅឱ្យអ្នកដឹកនាំដោយយោងតាមគោលនយោបាយរបស់អង្គការមេត្រីអន្តរជាតិ និង ផ្ទះស្នាក់នៅរ៉ាហាប់ភ្នំពេញ ។
- សរសេររបាយការណ៍ស្តីពីការវាយតម្លៃគ្រួសារ ករណីតុលាការ និងការទៅសួរសុខទុក្ខផ្សេងៗទៀត។
- ត្រូវមានវត្តមានសម្រាប់បុគ្គលិកសង្គមកិច្ចលើការពិគ្រោះយោបល់សម្រាប់ករណីតាមតម្រូវការ និងអនុម័តការសម្រេចចិត្ត។ ស្វែងរកដំបូន្មាន និងការយល់ព្រមពីអ្នកដឹកនាំនៅពេលចាំបាច់។
- ចាំបាច់ត្រូវបំពេញការវាយតម្លៃបុគ្គលិករៀងរាល់៦ខែម្តង ដើម្បីពិនិត្យមើលការអនុវត្ត និងកំណត់គោលដៅជាមួយអ្នកដឹកនាំ។
- បង្ហាញគំរូល្អលើការគោរពពេលវេលា និងអាកប្បកិរិយាដែលជាគំរូមកពីព្រះជាម្ចាស់ចំពោះអ្នកស្នាក់នៅ និងចំពោះបុគ្គលិករបស់អង្គការមេត្រីអន្តរជាតិ។
- ចាំបាច់ត្រូវចូលរួមគ្រប់ទាំងសម្មភាពទាំងអស់របស់ផ្ទះស្នាក់នៅរ៉ាហាប់ភ្នំពេញ រួមទាំងវគ្គបណ្តុះបណ្តាលស្ដារឡើងវិញ ហើយបើកចិត្តទូលាយក្នុងការដែលរៀន និងអភិវឌ្ឍជំនាញគ្រប់គ្រង។
- រៀបចំផែនការជំនាញបំនិនជីវិត ដើម្បីបង្រៀនជំនាញបំនិនជីវិតនៅក្នុងសហគមន៍ និងទៅកាន់ក្មេងស្រី។
- ចូលរួមការប្រជុំអ្នកថែរក្សាប្រចាំសប្តាហ៍។
- រក្សាគ្រប់កិច្ចការទាំងអស់ដែលបានអាន ឮ ឬបកប្រែដោយសម្ងាត់បំផុត។
- ចូលរួមក្នុងការសិក្សាព្រះបន្ទូលខ្លីពេលព្រឹកប្រចាំថ្ងៃ ក៏ដូចជាកាសិក្សាព្រះបន្ទូលជាមួយបុគ្គលិកពេលរសៀល និងចូលរួមអធិស្ឋាន។
- ធ្វើកិច្ចការផ្សេងទៀតតាមការចាត់តាំង។
- ជំនឿ និងគុណតម្លៃសំខាន់ៗ៖ (ឧ. និយោជិករបស់យើងអនុវត្តស្របជាមួយនឹងជំនឿ និងមូលដ្ឋានគ្រឹះរបស់អង្គភាព ដោយរួមបញ្ចូលចំណុចខាងក្រោម)៖
- រក្សាបាននូវទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះយេស៊ូគ្រីស្ទ និងធ្វើជាទីបន្ទាល់ដែលស្ថិតស្ថេររបស់ទ្រង់។ ចូលរួមថ្វាយបង្គំ និងអធិស្ឋាននៅក្រុមជំនុំយ៉ាងទៀងទាត់។
- បង្ហាញ និងធ្វើជាគំរូនូវការបន្ទាបខ្លួន ភាពចាស់ទុំផ្នែកអារម្មណ៍ ការអត់ធ្មត់ ការស្រលាញ់ ការទទួលយក ការលើកទឹកចិត្ត និងការយល់ចិត្តដ៏ពិតប្រាកដ។
- ព្យាយាមឱ្យមានសាមគ្គីភាព ការផ្សះផ្សា និងការស្តារឡើងវិញក្នុងចំណោមបុគ្គលិក។
- មានចំណេះដឹង ឬមានឆន្ទៈក្នុងការរៀនអំពីការប៉ះទង្គិចផ្លូវចិត្ត ដែលរួមមាន ប៉ុន្តែមិនកំណត់ត្រឹមរោគសញ្ញា អាកប្បកិរិយាដែលជាប់ទាក់ទង ការព្យាបាល ការប៉ះទង្គិចផ្លូវចិត្តបន្ទាប់បន្សំ និងការការពារ។
- មានចិត្តចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ និងរៀនអំពីប្រធានបទនានា ដែលជួយអភិវឌ្ឍខ្លួនឯង ទាំងផ្នែកព្រលឹងវិញ្ញាណ និងវិជ្ជាជីវៈ ព្រមទាំងរៀនអំពីគោលនយោបាយ និងនិតិវិធីផ្សេងៗ។
- គោរពនូវ បេសកកម្ម ចក្ខុវិស័យ គុណតម្លៃនិង សេចក្តីថ្លែងពីគោលជំនឿរបស់អង្គការមេត្រីអន្តរជាតិ។
- រក្សាការសម្ងាត់។
- និយាយតំណាងឲ្យអង្គការមេត្រីអន្តរជាតិ បុគ្កលិករបស់យើង ដៃគូរបស់យើង អ្នកចូលរួមនៅក្នុងកម្មវិធីរបស់ យើង និងអង្គការផ្សេងទៀតជាមួយនឹងការគោរព និងផ្តល់កិត្តិយសគ្រប់ទម្រង់ប្រាស្រ័យទាក់ទងទាំងអស់ ហើយអធិស្ឋានដោយស្មោះត្រង់សម្រាប់មនុស្សម្នាក់ៗ។
- មានសមត្ថភាពក្នុងការថែទាំ សុខភាពខាងព្រលឹងវិញ្ញាណ រាងកាយ និងផ្លូវអារម្មណ៍ ខណៈពេលដែលកំពុងធ្វើការឆ្ពោះទៅរកចក្ខុវិស័យរបស់ AIM ទាំងមូល និងនាយកដ្ឋានជាក់លាក់។
- កម្រិតវប្បធម៌និងបទពិសោធន៍៖
- កម្រិតវប្បធម៌៖ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬមានបទពិសោធន៍ការងារសង្គមកិច្ច២ឆ្នាំដែលសមមូល។
- មានសញ្ញាបត្របរិញ្ញាបត្រ (ចង់បាន)។
- បទពិសោធន៍៖ មានបទពិសោធន៍ការងារសង្គមកិច្ចកាន់តែប្រសើរ តែមិនតម្រូវ។
- តម្រូវការផ្សេងៗទៀត៖
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
- មិនមានកំណត់ត្រាព្រហ្មទណ្ឌ។
- ជាសមាជិកសកម្មនៃព្រះវិហារគ្រីស្ទបរស័ទ។
- ត្រូវមានលិខិតបញ្ជាក់ពីគ្រូគង្វាល។
- ជំនាញ និងសមត្ថភាព៖ ជំនាញ និងសមត្ថភាពជាក់លាក់ និងទូទៅដែលត្រូវការ ដើមី្បបំពេញតម្រូវការនៃមុខដំណែង
- ស្ទាត់ជំនាញភាសាខ្មែរ៖ សរសេរ និងនិយាយ។
- អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ៖ ការសរសេរ និងនិយាយ (ចង់បាន)។
- ចេះប្រើប្រាស់កុំព្យូទ័រ។
- សមត្ថភាពក្នុងការធ្វើការតែម្នាក់ឯង និងមានគំនិតផ្តួចផ្តើម។
- សមត្ថភាពក្នុងការធ្វើការនៅក្នុងក្រុមថ្នាក់ដឹកនាំសង្គមកិច្ចនិងព្រឹក្សាយោបល់។
- សមត្ថភាពក្នុងការដឹកនាំក្រុម ទោះបីជាវាពាក់ព័ន្ធនឹងការសម្រេចចិត្តពិបាកក៏ដោយ។
- សមត្ថភាពក្នុងការដោះស្រាយបញ្ហា គិតពិចារណា និងធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព។
- សមត្ថភាពក្នុងការគ្រប់គ្រងជម្លោះ និងដាក់វិន័យប្រកបដោយប្រសិទ្ធភាព។
- មានឆន្ទៈក្នុងការរៀន។
- សមត្ថភាពក្នុងការបណ្តុះបណ្តាល ណែនាំ និងគ្រប់គ្រងបុគ្គលិក។
- សមត្ថភាពក្នុងការគ្រប់គ្រងពេលវេលា និងកំណត់អាទិភាពការងារប្រកបដោយប្រសិទ្ធភាព។
- មានជំនាញទំនាក់ទំនងល្អ ទាំងការសរសេរ និងពាក្យសំដី ដើម្បីសម្របខ្លួនទៅមនុស្សផ្សេងៗគ្នា។
ប្រសិនបើមានចំណាប់អារម្មណ៍ បេក្ខជនអាចដាក់ពាក្យបានតាមរយៈ AIM Job Application Form សូមចូលទៅក្នុងតំណភ្ជាប់នេះសម្រាប់ឱកាសការងារផ្សេងៗទៀត៖ AIM Cambodia: Job Vacancies
ប្រសិនបើមានសំនួរសូមផ្ញើរសារមកកាន់អ៊ីមែល ឬក៏ទំនាក់ទំនងមកតាមលេខទូរស័ព្ទដែលបានផ្ដល់ជូន។ ដើម្បីស្វែងយល់បន្ថែមអំពីAIMសូមចូលទៅកាន់គេហទំព័។
Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".Thanks, From Khmer Online Jobs Team
Agape International Missions (AIM) | |
cambodia_recruitment@aimfree.org | |
093 651 749 012 347 731 |
|
Agape International Missions (AIM) | |
https://aimfree.org/ |