Search

User Menu

គ្រូបង្រៀនថ្នាក់បឋមសិក្សា for Agape International Missions (AIM)

For : Cambodian Only
Categories : Other
Schedule : Full time job
Sex : Male, Female
Language : Khmer, English
Location : Phnom Penh
Hiring : 1 Position
Closing Date : 03rd January 2025
Salary :
Negotiable
Experience : Yes
Degree : Bachelor
Job Description

អង្គការ​មេត្រី​អន្តរជាតិ​ (AIM) ត្រូវ​បាន​បង្កើត​ឡើង​នៅ​លើទឹក​ដី​ប្រទេសកម្ពុជា​ក្នុង​ឆ្នាំ​ ១៩៨៨ ជា​អង្គការ​ជំនួយមនុស្សធម៌​ និង​ ដាំ​ក្រុមជំនុំ​។ ចាប់តាំងពី​ឆ្នាំ​ ២០០៥មក​ គ្រប់​ព័ន្ធ​កិច្ច​របស់យើង​បាន​ផ្តោត​លើការប​ញ្ចប់​អំពើអាក្រក់​នៃ​ទាសភាព​ផ្លូវ​ភេទ​កុមារ​។ AIM ប្រើប្រាស់​យុទ្ធ​សាស្រ្តគ្រប់ជ្រុងជ្រោយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ ការ​ស្ដារ​ជនរងគ្រោះ​ និង​ការ​បំផ្លាស់​បំប្រែ​សហគមន៍​ដើម្បី​កម្ចាត់​ការ​ជួញ​ដូរ​មនុស្ស​។ AIM ត្រូវ​បាន​ដឹកនាំ​ដោយមាន​ទស្សនៈ​ច្បាស់លាស់​ថា​ ព្រះ​បាន​ចាក់​ប្រេង​តាំង​ពួក​ជំនុំ​តាមរយៈ​អំណាច​នៃ​ព្រះ​យេស៊ូ​វគ្រីស្ទឲ្យ​យកឈ្នះ​លើ​អំពើអាក្រក់​។

យើងខ្ញុំ​កំពុង​ស្វែងរក​បេក្ខជន​ដែល​មាន​សមត្ថភាព​ ដើម្បី​បំពេញ​មុខតំណែង​ដូច​ខាងក្រោម​៖

  • គ្រូបង្រៀនថ្នាក់បឋមសិក្សា (2 Positions)
Job Responsibilities & Duties
  • ថែរក្សាទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះយេស៊ូគ្រិស្ត និងបន្តធ្វើជាសាក្សីរបស់ព្រះយេស៊ូគ្រិស្ត។ ចូលរួមក្រុមជំនុំ និងអធិស្ឋានជាប្រចាំ។
  • បង្រៀនកំរិតថ្នាក់ដែលបានចាត់តាំង (ថ្នាក់ទី១ ដល់ទី៦) រួមបញ្ចូលទាំងការបង្រៀនភាសាអង់គ្លេស។
  • គ្រប់គ្រងបញ្ហាអាកប្បកិរិយាសិស្សក្នុងថ្នាក់ និងសម្រុះសម្រួលសិស្សនៅពេលចាំបាច់។
  • អានកម្មវិធីសិក្សាតាមកម្រិតថ្នាក់ និងបង្កើតកិច្ចតែងការមេរៀនសម្រាប់បង្រៀន។
  • ធ្វើការជាមួយសាលារៀនខាងក្រៅ​និង ក្រសួងអប់រំដើម្បីជួយដល់អ្នកស្នាក់នៅ ឱ្យបានចូលរៀននៅសាលាខាងក្រៅ និងធ្វើការទំនាក់ទំនងទៀងទាត់លើវឌ្ឍនភាពរបស់ពួកគេ។
  • ទិញសម្ភារៈសិក្សាសម្រាប់អ្នកស្នាក់នៅ។​
  • ទំនាក់ទំនងជាមួយបុគ្គលិកផ្នែកផ្សេងទៀតប្រចាំសប្តាហ៍។
  • ផ្តល់ឱ្យប្រធានក្រុមគ្រូបង្រៀនជាទៀងទាត់ នូវរបាយការណ៍ជាលាយលក្ខណ៍អក្សរស្តីពីអាកប្បកិរិយា និងវឌ្ឍនភាពរបស់សិស្សនៅក្នុងថ្នាក់។
  • ចូលរួមការប្រជុំក្រុមប្រចាំសប្តាហ៍
  • ចូលរួមវគ្គបណ្តុះបណ្តាលអភិវឌ្ឍន៍វិជ្ជាជីវៈនៅពេលវេលាសមស្របណាមួយ។
  • ភារកិច្ចផ្សេងទៀតតាមការចាត់តាំង។
Job Requirements
  • ជំនឿ និងគុណតម្លៃសំខាន់ៗ៖ (ឧ. និយោជិករបស់យើងអនុវត្ត​ស្របជាមួយនឹងជំនឿ និងមូលដ្ឋានគ្រឹះរបស់អង្គភាព ដោយរួមបញ្ចូលចំណុច​ខាងក្រោម​)៖
  • រក្សាបាននូវទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះយេស៊ូគ្រីស្ទ និងធ្វើជាទីបន្ទាល់ដែលស្ថិតស្ថេររបស់ទ្រង់។ ចូលរួមថ្វាយបង្គំ និងអធិស្ឋាននៅក្រុមជំនុំយ៉ាងទៀងទាត់។
  • បង្ហាញ និងធ្វើជាគំរូនូវការបន្ទាបខ្លួន ភាពចាស់ទុំផ្នែកអារម្មណ៍ ការអត់ធ្មត់ ការស្រលាញ់ ការទទួលយក ការលើកទឹកចិត្ត និងការយល់ចិត្តដ៏ពិតប្រាកដ។
  • ព្យាយាមឱ្យមានសាមគ្គីភាព ការផ្សះផ្សា និងការស្តារឡើងវិញក្នុងចំណោមបុគ្គលិក។
  • មានចំណេះដឹង ឬមានឆន្ទៈក្នុងការរៀនអំពីការប៉ះទង្គិចផ្លូវចិត្ត ដែលរួមមាន ប៉ុន្តែមិនកំណត់ត្រឹមរោគសញ្ញា អាកប្បកិរិយាដែលជាប់ទាក់ទង ការព្យាបាល ការប៉ះទង្គិចផ្លូវចិត្តបន្ទាប់បន្សំ និងការការពារ។
  • មានចិត្តចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ និងរៀនអំពីប្រធានបទនានា ដែលជួយអភិវឌ្ឍខ្លួនឯង ទាំងផ្នែកព្រលឹងវិញ្ញាណ និងវិជ្ជាជីវៈ ព្រមទាំងរៀនអំពីគោលនយោបាយ និងនិតិវិធីផ្សេងៗ។
  • គោរពនូវ បេសកកម្ម ចក្ខុវិស័យ គុណតម្លៃនិង សេចក្តីថ្លែងពីគោលជំនឿរបស់អង្គការមេត្រីអន្តរជាតិ។
  • រក្សាការសម្ងាត់។
  • និយាយតំណាងឲ្យអង្គការមេត្រីអន្តរជាតិ បុគ្កលិករបស់យើង ដៃគូរបស់យើង អ្នកចូលរួមនៅក្នុងកម្មវិធីរបស់ យើង និងអង្គការផ្សេងទៀតជាមួយនឹងការគោរព និងផ្តល់កិត្តិយសគ្រប់ទម្រង់ប្រាស្រ័យទាក់ទងទាំងអស់ ហើយអធិស្ឋានដោយស្មោះត្រង់សម្រាប់មនុស្សម្នាក់ៗ។
  • មានសមត្ថភាពក្នុងការថែទាំ សុខភាពខាងព្រលឹងវិញ្ញាណ រាងកាយ និងផ្លូវអារម្មណ៍ ខណៈពេលដែលកំពុងធ្វើការឆ្ពោះទៅរកចក្ខុវិស័យរបស់ AIM ទាំងមូល និងនាយកដ្ឋានជាក់លាក់។
  • ការអប់រំនិងបទពិសោធន៍៖
  • ការអប់រំ៖ បរិញ្ញាបត្រផ្នែកបង្រៀន​ឬ បទពិសោធន៍និងការអប់រំដែលជាប់ពាក់ព័ន្ធ។
  • បទពិសោធន៍៖ មានបទពិសោធន៍ធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាល ក្នុងផ្នែកទំនាក់ទំនងរដ្ឋាភិបាល និងធុរកិច្ចនៅកម្ពុជា បូកបន្ថែមបទពិសោធន៍ផ្លាស់ប្តូរនោះកាន់តែប្រសើរ។
  • តម្រូវការផ្សេងៗទៀត៖
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
  • មិនមានកំណត់ត្រាព្រហ្មទណ្ឌ។
  • ជាសមាជិកសកម្មនៃព្រះវិហារគ្រីស្ទបរិស័ទ។
  • ត្រូវមានលិខិតបញ្ជាក់ពីគ្រូគង្វាល។
  • ជំនាញ និងសមត្ថភាព៖
  • ជំនាញ និងសមត្ថភាពជាក់លាក់ និងទូទៅដែលត្រូវការ ដើមី្បបំពេញតម្រូវការនៃមុខដំណែង ស្ទាត់ជំនាញផ្នែកភាសាខ្មែរ៖ ការសរសេរ និងការនិយាយ។
  • ការសន្ទនាភាសាអង់គ្លេស៖ ការសរសេរ និង ការនិយាយ។
  • មានជំនាញមូលដ្ឋានកុំព្យូទ័រជាពិសេសជាមួយ Microsoft Office, Excel, Email និង Internet។
  • មានសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងគិតត្រិះរិះពិចារណាដោយភាពស៊ីជម្រៅ។
  • គ្រប់គ្រងពេលវេលានិងចាត់អាទិភាពការងារប្រកបដោយប្រសិទ្ធភាព។
  • រៀបចំនិងអាចគ្រប់គ្រងព័ត៌មានបាន។
How to Apply?

ប្រសិនបើ​មាន​ចំណាប់អារម្មណ៍​ បេក្ខជន​អាច​ដាក់ពាក្យ​បាន​តាមរយៈ​ AIM Job Application Form សូម​ចូល​ទៅ​ក្នុង​តំណ​ភ្ជាប់​នេះ​សម្រាប់​ឱកាស​ការងារ​ផ្សេង​ៗទៀត​៖ AIM Cambodia: Job Vacancies

 

ប្រសិនបើ​មាន​សំនួរ​សូម​ផ្ញើ​រសារម​កកាន់អ៊ី​មែ​ល ឬក៏​ទំនាក់ទំនង​មក​តាម​លេខទូរស័ព្ទ​ដែល​បាន​ផ្ដល់​ជូន​។ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​AIMសូម​ចូល​ទៅកាន់​គេ​ហទំ​ព័

 


Help Khmer Online Jobs

When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Organization Information (Opening jobs)
Organization : Agape International Missions (AIM)
Email : cambodia_recruitment@aimfree.org
Tel : 093 651 749
012 347 731
Address : Agape International Missions (AIM)
Website : https://aimfree.org/

Other Opening Jobs from Agape International Missions (AIM)

1 position
Negotiable
03rd January 2025
Phnom Penh
1 position
Negotiable
03rd January 2025
Phnom Penh
1 position
Negotiable
03rd January 2025
Phnom Penh
1 position
Negotiable
03rd January 2025
Phnom Penh
Free Job Newsletter
Get hot jobs update directly in your inbox, join our newsletter subscription.
Similar jobs
Loading

Looking for Job in Cambodia

Full time jobs and part time jobs are added through www.khmeronlinejob.com daily.

You can search for jobs by fields (such as marketing, accounting, computer programming, computer design and many other fields) or by cities or provinces (such as Phnom Penh, Siem Reap, Sihanoukville, Battambang, and all other cities/provinces in Cambodia).

@Job seekers : Job opportunity comes and goes, if you don't want to slip it, stay tuned to get Job update

Loading